កម្ពុជា និងសមាជិកអាស៊ានខ្លះ នៅរារែកនឹងការចូលរួមក្នុង Indo-Pacific
Note: This article was originally published in The Phnom Penh Post Khmer Edition on 16 October 2018. The 7th ERIA Editors' Roundtable which organised by the ERIA and S. Rajaratnam School of International Studies (RSIS), on 7th October 2018 in Singapore was featured.
នៅលើពិភពលោកសព្វថ្ងៃនៅមានការប្រទាញប្រទង់គ្នារវាងមហាអំណាចខាងកើតរួមមានចិន និងរុស្ស៊ី និងខាងលិចមានអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប។.
បើនិយាយពីស្ថាប័នអភិវឌ្ឍន៍អន្តរជាតិធំៗដូចជា ធនាគារពិភពលោក (WB) គឺប្រធានភាគច្រើនត្រូវបានគេមើលឃើញថា ជាជនជាតិមកពីតំបន់អាមេរិក ឬក៏អ្នកទទួលឥទ្ធិពលពីអាមេរិកដែរ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្នាក់ដឹកនាំមាននិន្នាការជាជនជាតិមកពីខាងអឺរ៉ុបស្របពេលដែលជប៉ុនក៏ត្រូវបានកត់សម្គាល់ថាមានឥទ្ធិពលខ្លាំងលើធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នៅក្នុងបរិបទនេះចិនដែលមិនសូវមានឥទ្ធិពលអីនឹងគេក៏ខំនាំប្រទេសនៅអាស៊ីមួយចំនួន និងនៅជុំវិញពិភពលោកបានសមាជិក ៦៨ ប្រទេសដោយបង្កើតបានស្ថាប័នមួយកាលពីចុងឆ្នាំ ២០១៦ ដែលស្រដៀងគ្នានឹងធនាគារពិភពលោកដែរតែនៅអាស៊ីពោលគឺជាស្ថាប័នធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
សម្រាប់អាស៊ានការប្រឈមមុខនឹងការប្រកួតប្រជែងរវាងអាមេរិក និងចិនទាំងឥទ្ធិពលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សូម្បីកិច្ចប្រជុំអាស៊ានម្តងៗក៏មានប្រទេសមហាអំណាចចូលរួម ASEAN +3 មានថែមទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង និង ASEAN +6 បូកនឹងឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ក៏មាន ហើយមានទាំងកិច្ចប្រជុំពិសេសផ្សេងរវាងអាស៊ាន និងអាមេរិកទៀតផង។
(Read the full article by using the link above).